Loading...
ត្រឡប់មកវិញ
Laser Vision
Dry eyes

Dry eyes

ទឹកភ្នែកដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភ្នែករបស់យើងឱ្យមានសំណើម, ធានាឱ្យឃើញច្បាស់ដោយអនុញ្ញាតឱ្យពន្លឺឆ្លងកាត់កែវភ្នែកប្រកបដោយប្រសិទ្ធភាព និងផ្គត់ផ្គង់អុកស៊ីហ្សែនចិញ្ចឹមភ្នែក។ វាក៏ជួយការពារការឆ្លងមេរោគនិងសារធាតុផ្សេងៗផងដែរ។ 

 

នៅពេលដែលភ្នែកស្ងួត, វាជាបញ្ហាទូទៅមួយដែលអាចកើតឡើងពីការផលិតទឹកភ្នែកមិនប្រក្រតីឬទឹកភ្នែកមានការហួតលឿនពេក។ វាអាចធ្វើអោយមានភាពមិនស្រណុក, ក្រហាយ, មានអារម្មណ៍ថាដូចមានអ្វីនៅក្នុងភ្នែករបស់អ្នក, ភ្នែកមានសភាពក្រហម, រោយ, មើលឃើញព្រិលៗដែលទទួលភាពប្រសើរជាមួយការព្រិចភ្នែក, ឬសូម្បីតែមានអារម្មណ៍ថារោយភ្នែក។ ហេតុផលដែលមានភ្នែកស្ងួតអាចមានការប្រែប្រួលនៅពេលកាន់តែចាស់ឬជាស្រ្ដី (យេស៎, យើងងាយនឹងរងនូវភ្នែកស្ងួត) ការអាលាក់ហ្សីជាមួយថ្នាំ, ការចំណាយជាច្រើនពេលទៅលើ Screens, នៅទីកន្លែងដែលមានដី ផ្សែង ឬ មានខ្យល់ខ្លាំងនិងមានពន្លឺច្រើន, រួមបញ្ចូលទាំងអស់។ 

 

ប៉ុន្ដែមានដំណឹងល្អនោះគឺជាពិធីនៃការព្យាបាលភ្នែកស្ងួត:

 

  • ការចៀសឆ្ងាយពីអ្វីដែលអាចធ្វើអោយវាកាន់តែអាក្រក់ដូចជាខ្យល់ខ្លាំងនិងធូលីដីដោយគ្រាន់តែពាក់វែនតានិងការការពារភ្នែក។
  • ចងចាំថាត្រូវសំរាកឬព្រិចភ្នែកអោយបានញឹកញាប់ ជាពិសេសនៅពេលអ្នកជាប់ជាមួយ Screen ខណៈណាមួយ។ 
  • អ្នកទទួលបាននូវថ្នាំបណ្ដក់ភ្នែកដែលហៅថាទឹកភ្នែកសុប្បនិមិត្ត។ មានពីប្រភេទគឺសម្រាប់ពេលថ្ងៃ (ទឹកច្រើន) និងពេលយប់ (ក្រាស់បន្ដិច) ដែលត្រូវប្រើអាស្រ័យទៅលើស្ថានភាពភ្នែកស្ងួតរបស់អ្នក។ 
  • ពេលខ្លះពេទ្យរបស់អ្នកអាចនែនាំថ្នាំបណ្ដក់ភ្នែកពិសេសដែលជំរុញអោយភ្នែករបស់អ្នកបង្កើតទឹកភ្នែកបានច្រើន។ 
  • ផ្ដល់ការព្យាបាលភ្នែករបស់អ្នកជាមួយក្រណាត់ស្អាតហើយក្ដៅឧន្ឌៗ រួចស្អំលើភ្នែកដើម្បីជូយអោយមានអារម្មណ៍ល្អប្រសើរ។
  • ប្រសិនបើភ្នែកស្ងួតកាន់តែខ្លាំងហើយមិនប្រសើរឡើង ការជជែកជាមួយគ្រូពេទ្យភ្នែកគឺជារឿងល្អ។

 

សរុបមក ភ្នែកស្ងួតអាចជាបញ្ហារំខានមួយ ប៉ុន្តែមានដំណោះស្រាយនៅទីនោះ។ វាជារឿងសំខាន់ក្នុងការថែរក្សាភ្នែករបស់អ្នកឱ្យបានល្អ ជាពិសេសនៅពេលដែលមានសភាពស្ងួតនៅខាងក្រៅ (អាកាសធាតុស្ងួត)។ ប្រសិនបើអ្នកសង្ស័យថាអ្នកមានបញ្ហាភ្នែកស្ងួត ការជជែកជាមួយអ្នកជំនាញផ្នែកថែរក្សាភ្នែកគឺជាទង្វើដ៏ឆ្លាតវៃ។

អាសយដ្ឋាន
Laser Vision International LASIK Center

10/989 Soi Prasertmanukij 33 Nuanchan Buengkum District Bangkok 10230